ឯកឧត្តម ទេព យុទ្ធី ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយមន្ត្រី បុគ្គលិក នៅមណ្ឌលសុខភាពអង្កោល ស្ថិតនៅក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីឈ្វេងយល់អំពីការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ
នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយមន្ត្រី បុគ្គលិក នៅមណ្ឌលសុខភាពអង្កោល ស្ថិតនៅក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីឈ្វេងយល់អំពីការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ក៏បានផ្តាំផ្ញើ និងសំណូមពរឱ្យមន្ត្រីទាំងអស់ បន្តយកចិត្តទុកដាក់ធ្វើការអប់រំ ណែនាំដល់បងប្អូនប្រជាពលរដ្ឋក្នុងការថែទាំសុខភាព បង្ការទប់ស្កាត់ និងការពារជំងឺផ្សេងៗ។